ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Friday, October 16, 2026

ជនខិលខូចបង្កើតគណនី Telegram ក្លែងក្លាយបន្លំធ្វើជា ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌

 ភ្នំពេញ៖ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង និងសុំការយោគយល់អធ្យាស្រ័យជាចំហ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន និងមិត្តភក្តិទាំងអស់ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនី Telegram ក្លែងក្លាយជាច្រើន ដោយប្រើប្រាស់រូបថត និងឈ្មោះបន្លំធ្វើជារូបឯកឧត្តមផ្ទាល់។

ដើម្បីចៀសវាងនូវការភ័ន្តច្រឡំ ឬបញ្ហានានាដែលជះឥទ្ធិពលមិនល្អជាយថាហេតុ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖
គណនេយ្យ Telegram ផ្លូវការរបស់ខ្ញុំ គឺមានសុវត្ថិភាព ១០០% ដោយមិនត្រូវបានគេ Hack នោះទេ ហើយបច្ចុប្បន្នកំពុងដំណើរការជាធម្មតា។»

ឯកឧត្តម ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកុំជឿជាក់លើសារ ឬការទាក់ទងណាមួយដែលផ្ញើចេញពីគណនី Telegram ក្លែងក្លាយទាំងនោះ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន៕












No comments:

Post a Comment